Saturday, July 16, 2022

ល្បែងស៊ីសង{ជល់មាន់}តាមអនឡាញរីកដូចផ្សិតក្នុងក្រុងសៀមរាបបើកលេងបានយ៉ាងរលូនគ្មានខ្លាចមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចចុះមកបង្ក្រាបឡើយ

 

ខេត្ត​សៀមរាប៖ ទីតាំស្បែងសុីសងមាន់ជលតាម ប្រព័ន្ធ អនឡាញខុសច្បាប់កំពង់បើកលេងយ៉ាង កក្រើកក្នុងរោងកាហ្វេនដែលមានឈ្មោះ {កាហ្វេ​ ណាំបីវិន} នៅបណ្តោយ ​ផ្លូវ​ក្រវាត់​ក្រុងស្ថិតក្នុង ភូមិខ្នារ​ សង្កាត់ជ្រាវ​ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមិនខ្លាច អាជ្ញាធរមានសមត្ថកិច្ច ចុះមកបង្ក្រាបឡើយ។

ប្រជាពលរដ្ឋបានលើកឡើងថាល្បែងស៊ីសងដែលពេញនិយមបំផុតគីជល់មាន់តាម ប្រព័ន្ធអនឡាញ នៅពេលថ្នីៗនេះគេសង្កេតឃើញថាមាន់ជល់ តាមប្រព័ន្ធអនឡាញរីកដូចផ្សិតក្នុងក្រុងសៀមរាប ហេតុអ្វីបានជាអាជ្ញាធរបណ្តែតបណ្តោយអោយមានការបើកលេងយ៉ាងអនាធិបតេយ្យនិងមិនមានវិធានការណាទប់ស្កាត់បង្ក្រាបទាល់តែសោះ។

ប្រជាពលរដ្ឋបានលើកឡើងថាល្បែងសុីសងនេះហើយ ជាដើមចមអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារ ។


ប្រជាពលរដ្ឋនៅមូលដ្ឋានបាននិយាយតៗគ្នាថាលោក ស៊ត់ សៃ មេប៉ុស្តិ៍សង្កាត់ជ្រាវ ហាក់បីដូចជាអសមត្ថភាពនឹងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងទាំងនេះឬក៏ទទួលបានសំណែនពីម្ចាស់ទីតាំងល្បែងស៊ីសងទាំងនោះរួចទៅហើយ បានជាមិនមានវិធានការឬសុំគោលការពីថ្នាក់លើដើម្បីធ្វើការបង្ក្រាប។

ចំណែកឯលោក​ ដា​ ចំរើន​ អធិការ​កក្រុងសៀមរាបដូចជាមិនអើរពើរនឹងយកចិត្តទុក្ខដាក់ក្នុងការអនុវត្ត គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចដែលចេញដោយក្រសួងមហាផ្ទៃ ឬក៏ត្រូវថ្នាំសណ្ដំពីម្ចាស់ទីតាំងទាំងនោះហើយទើបគ្មានវិធានការចុះបង្ក្រាបទាល់តែសោះ{ពោល}គឺបណ្ដោយឲ្យបើកលេងល្បែងសុីដោយសេរីឬក៏អសមត្ថភាពក្នុងការចុះបង្ក្រាប។

បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដាក់ការសង្ស័យថា៖លោកមេប៉ុស្តិ៍និងលោកអធិការក្រុងមានការឃុបឃិតគ្នានិងបើកភ្លើងខៀវអោយមានបទល្មើសក្នុងមូលដ្ឋានដើម្បីទទួលបានលាភសក្ការៈទើបមិនមានការចុះបង្ក្រាបទាល់តែសោះ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្នើសុំ លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និង លោក តេង ចន្ទ័ណាត ស្នងការខេត្តខេត្តសៀមរាប សូមជួយចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះស្រាវជ្រាវដើម្បីទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងនៅក្នុងក្រុងសៀមរាបនិងគោរពទៅតាមការណែនាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន

ផងទាន ។

ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!



0 Reviews:

Post a Comment