ភ្នំពេញ: ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ថ្ងៃ៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២ លោក អ៊ី លីកា ប្រធានគ្រប់គ្រងគម្រោងអប់រំផ្សព្វផ្សាយបេតិកភណ្ឌ បានដឹកនាំសិស្សានុសិស្សដែលមកពី០៣សាលាគឺ: វិទ្យាល័យ ខេមរៈតេជោ, អនុវិទ្យាល័យ ស្រអែម, និងអនុវិទ្យាល័យ ហ៊ុន សែន ស្រះក្តុល ខេត្តព្រះវិហារ សរុបចំនួន ៧៣នាក់ ទៅទស្សនកិច្ចសិក្សានៅរមណីយដ្ឋានប្រាសាទកោះកេរ ។
ក្នុងឱកាសនោះលោក ភិន ភក្តី អនុប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា និងលោក ភិន សំណាង មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្ស និង បុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារ បានធ្វើបទបង្ហាញនៅចំណុច ប្រាសាទប្រាំ, ប្រាសាទចិន, ប្រាសាទបឹងខ្នារ, ប្រាសាទលិង្គ, ប្រាសាទស្រឡៅ, ប្រាសាទបន្ទាយពីរជាន់, និងបរិវេណប្រាសាទប្រាង្គ។ គោលបំណងសំខាន់នៃបទបង្ហាញនេះគឺឈ្វេងយល់ពីប្រវត្តិសាស្ត្រនៃការកសាង និងហេដ្ឋារចនាសម្ព័ន្ធប្រាសាទ ការអភិរក្ស និងជួសជុលប្រាសាទ, ឈ្វេងយល់ប្រព័ន្ធធារាសាស្ត្របុរាណ សំណង់មន្ទីរពេទ្យបុរាណ, ការអភិវឌ្ឍវិស័យទេសចរណ៍ ក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ។
គួររម្លឹកផងដែរថា សិស្សានុសិស្ស ទាំង ០៣សាលានេះ បានបញ្ចប់វគ្គអប់រំ និង ផ្សព្វ ផ្សាយបេតិកភណ្ឌកាលពីពេលថ្មីៗនេះ ហើយពួកគេបានទៅធ្វើការសឈ្វេងយល់ដោយផ្ទាល់អំពីប្រាសាទនានា នៅរមណីយដ្ឋានប្រាសាទកោះកេរ តែម្តង ៕ ដោយ ណយ នឿន (ប្រភពៈអាជ្ញាធរជាតិព្រះវិហារ) សម្រួលផ្សាយដោយ៖ dara
0 Reviews:
Post a Comment