Friday, July 22, 2022

ល្បែងសុីសងគ្រប់ប្រភេទក្នុងសង្កាត់ដើមគរបើកលេងបានយ៉ាងរលូនគ្មានខ្លាចមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចចុះមកបង្ក្រាបឡើយ


(ភ្នំពេញ)៖ ទីតាំស្បែងសុីសងខុសច្បាប់មួយកន្លែងកំពង់បើកលេងបានយ៉ាងរលូនដោយមិនខ្លាច អាជ្ញាធរមានសមត្ថកិច្ច ចុះមកបង្ក្រាបឡើយដែលស្ថិតនៅ ដោយផ្លូវលេខ២៣១ក្នុងសង្កាត់ផ្សារដើមគរខណ្ឌទួលគោករាជធានីភ្នំពេញ
 ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថានៅពេលថ្មីៗនេះមានទីតាំងល្បែងសុីសងមួយកន្លែងកំពុងតំណើកាបានយ៉ាង រលូនសង្ស័យថាមាន ខ្នងបង្អែកធំហើយមើលទៅទើបលេងបានយ៉ាងរលូនមិនខ្លាចសមត្ថកិច្ចចុះមកបង្ក្រាបឡើយ ទីតាំងល្បែងសុីសងគ្រប់ប្រភេទកំពុងបើកលេង ទទួលអតិថិជនចូលលេងយ៉ាងអាណាធិបតេយ្យ។

 ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថាប្រហែលជាអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងសង្កាត់និងខណ្ឌបានឃុបឃិតគ្នាបើកដៃឲ្យម្ចាស់បទល្មើសល្បែងសុីសងគ្រប់ប្រភេទមួយកន្លែងនេះហើយទើបបានជាបើកលេងបានយ៉ាងរលូនដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមកបង្រ្កាបទាល់តែសោះ

 ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ផ្សារដើមគរបានធ្វើការសំណូមពរដល់លោកជាពិសី អភិបាលនៃគណអភិបាលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក និងលោកវរសេនិយ៍ ឯកសុខហេង អធិការនគរបាលខណ្ឌទួលគោកគួរតែមានវិធានការក្តៅ ចាត់កម្លាំងក្រោមឱវាទចុះធ្វើការបង្រ្កាបទីតាំងល្បែងស៑ីុសងបើកលេងភ្នាល់ខុសច្បាប់នៅក្នុង សង្កាត់ខាងលើនេះផង ដើម្បីភូមិឃុំមានសុវត្ថភាព។








0 Reviews:

Post a Comment