Friday, July 22, 2022

ល្បែងសុីសងគ្រប់ប្រភេទក្នុងសង្កាត់បឹងត្របែកបើកលេងបានយ៉ាងរលូនគ្មានខ្លាចមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចចុះមកបង្ក្រាបឡើយ


(ភ្នំពេញ)៖ ទីតាំស្បែងសុីសងខុសច្បាប់មួយកន្លែងកំពង់បើកលេងបានយ៉ាងរលូនដោយមិនខ្លាច អាជ្ញាធរមានសមត្ថកិច្ច ចុះមកបង្ក្រាបឡើយដែលស្ថិតនៅ ដោយផ្លូវលេខ៤៦៦ក្នុងសង្កាត់បឹងត្របែកខណ្ឌ ចំការមនរាជធានីភ្នំពេញ ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថានៅពេលថ្មីៗនេះមានទីតាំងល្បែងសុីសងមួយកន្លែងកំពុងតំណើកាបានយ៉ាង រលូនសង្ស័យថាមាន ខ្នងបង្អែកធំហើយមើលទៅទើបលេងបានយ៉ាងរលូនមិនខ្លាចសមត្ថកិច្ចចុះមកបង្ក្រាបឡើយ។
 ទីតាំង ល្បែងសុីសងគ្រប់ប្រភេទកំពុងបើកលេង ទទួលអតិថិជនចូលលេងយ៉ាងអាណាធិបតេយ្យ ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថាប្រហែលជាអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងសង្កាត់និងខណ្ឌបានឃុបឃិតគ្នាបើកដៃឲ្យម្ចាស់បទល្មើសល្បែងសុីសងគ្រប់ប្រភេទមួយកន្លែងនេះហើយទើបបានជាបើកលេងបានយ៉ាងរលូនដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមកបង្រ្កាបទាល់តែសោះ

 ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់បឹងត្របែកបាន សំណូមពរមកដល់ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិ​បាល រាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ មានវិធានការច្បាប់ចំពោះបនល្បែងស៊ីសងខាងលើនេះផង ដើម្បីភូមិឃុំមានសុវត្ថភាពផងទាន ។






0 Reviews:

Post a Comment