Wednesday, July 13, 2022

ម៉េឈ្មួញជួញដូរអនុផលព្រៃឈើ កំពុងសម្រុកដឹកឈើយ៉ាងគគ្រឹកគគគ្រេងចេញតាមច្រកដាក់ដាំឆ្ពោះទៅប្រទេសវៀតណាម!!!

មណ្ឌលគិរី: ប្រភពច្បាស់ការបានបញ្ជាក់ប្រាប់ (រស្មីកោះធំ) ថាកន្លងមកបទល្មើសព្រៃឈើកំពុងកើតមានយ៉ាងគគ្រឹកគគគ្រេងដែលដឹកចេញតាមច្រកដាក់ដាំឆ្ពោះទៅប្រទេសវៀតណាម។

 ជាក់ស្តែងបើគិតត្រឹមថ្ងៃទី០៧ខែកក្កដានេះ ប្រភពព័ត៌មានបានអោយដឹងថា ក្រុមឈ្មួញបានព្យាយាម រត់ការហើយ តែមិនទាន់ដឹកចេញបានដោយដឹងថាមានមន្ត្រីម្នាក់មិនទទួលសំណូកពីពួកឈ្មួញទាំងនោះទាល់តែសោះ

ប្រភពព័ត៌មាននៅក្នុងខេត្តមណ្ឌលគិរី បានលួចបង្ហើបឱ្យដឹងថា ក្រុមឈ្មួញកំពុងតែមមាញឹកខិតខំរត់ការ ដើម្បីដឹកឈើចេញពីស្រែពក ស្រុកពេជ្ជតា តាមរយៈរថយន្ត ធុនដ្រា និង ចេញពីស្រុកកោះញ៉ែក តាមរថយន្តដឹកដី តាមច្រកដាក់ដាំឆ្លងដែនទៅកាន់ប្រទេសវៀតណាម ។

គិតត្រឹមយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ មានរយ:ពេលជាងមួយសប្តាហ៏ ទើបតែបានដំណើរការអាជីវកម្មរបស់ពួកគេបាន។

ខណ:សេចក្ដីរាយការណ៍អះអាងថា ក្រុមឈ្មួញត្រៀមរថយន្តប្រមាណជាង៣០ ទៅ៤០គ្រឿងដើម្បីសម្រុកកាប់ឈើ ប្រភេទផ្ចឹក ស្រឡៅ សុក្រំ និងកកោះ កំពុងត្រូវប៉ាន់កាប់ និងដឹកលក់ឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកទ្វារដាក់ដាំនេះ។

ក្នុងករណីនេះបើសិនជាមិនមានកាបើកភ្លើងខៀវពីសំណាក់អាជ្ញាធរ ជាពិសេសមន្ត្រីច្រកដាក់ដាំមួយចំនួនទៅអោយពួកឈ្មួញទេនោះ ម្ល៉េះបទល្មើសព្រៃឈើទាំងនោះពិតជាមិនអាចកើតមានដូចពេលបច្ចុប្បន្ននេះទេ៕
ប្រជា ពលរដ្ឋ ក៏ កំពុងរងចាំមេីល ចំណាត់ការ ពី គណះ បញ្ជាការឯកភាពខេត្ត ដែ
តេី ឯកឧត្តម អភិបាលខេត្តមាន ចំណាត់ការយ៉ាងណា?





 

0 Reviews:

Post a Comment