Friday, April 22, 2022

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខសមាជិកដែលទើបសម្រាលកូន!


នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ កម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោក អនុសេនីយ៍ឯក ប៉ឹង កំរឹត មេបញ្ជាការ វរអន្តរាគមន៍ តំណាងឲ្យ លោក វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយចុះសួរសុខទុក្ខ លោកស្រី អនុសេនីយ៍ទោ សុខ រ៉ានី ដែលបានសម្រាលកូនរួច នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ។
 ក្នុងឱកាសនោះក្រុមការងារបាននាំយកនូវ មី ១កេស, ត្រីខ ២យួរ, ភេសជ្ជៈខារាប៉ាវ ១កេស, ទឹកសុទ្ធ ០២កេស, ពូកកូនក្មេង ០១ កាធុនសម្រាប់មុជទឹកកូនក្មេង ០១, កំប៉ុងទឹកដោះកូនក្មេង ០៦, ឆុតអាវ ០៤, ឆុតមួក ០៤, ស្បៃមុជទឹក ០១ និងថវិកាចំនួន ៥០០,០០០រៀល ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារផងដែរ៕




0 Reviews:

Post a Comment