Thursday, April 21, 2022

បាញ់តដៃជាមួយសមត្ថកិច្ច ក្នុងនោះបណ្តាលឲ្យលោកមេប៉ុស្តិ៍ម្នាក់ស្លាប់ និងរងរបួសម្នាក់ រឺឯជនសង្ស័យ ត្រូវសមត្ថកិច្ចបាញ់ឲ្យរងរបួសធ្ងន់ ស្ថិតឃុំទួលព្រិចខេត្តកណ្តាល ថ្ងៃ២១ខែមេសាឆ្នាំ២០២២នេះ ។ ស្នងការខេត្តកណ្តាល៖ ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅស្រុកអង្គស្នូល ខេត្តកណ្តាល, មុខសញ្ញាគ្រឿងញៀន បាញ់នាយនគរបាលប៉ុស្តិ៍ឃុំទួលព្រិចស្លាប់




(កណ្តាល)៖ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ប្រាប់បានអោយដឹងថានៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅស្រុកអង្គស្នូល ខេត្តកណ្តាល, មុខសញ្ញាគ្រឿងញៀន បានបាញ់បណ្តាលឱ្យនគរបាលម្នាក់ស្លាប់។ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា នាយនគរបាលដែលត្រូវមុខសញ្ញាគ្រឿងញៀន បាញ់បណ្តាលឱ្យស្លាប់ មានតួនាទីជាមេប៉ុស្តិ៍ឃុំទួលព្រិច ស្រុកអង្គស្នូល។ លោកបានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះ កម្លាំងសមត្ថកិច្ចរបស់លោកក៏បានឃាត់ខ្លួនជនដៃដល់ម្នាក់ផងដែរ។ សម្រាប់ព័ត៌មានលម្អិតអង្គភាពព័ត៌មាន យើងនឹងផ្សាយបន្តទៀត៕





0 Reviews:

Post a Comment