Wednesday, April 20, 2022

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា អញ្ជើញប្រគល់ឯកសណ្ឋានខោអាវឈុតអន្តរាគមន៍ពិសេស ចំនួន ៤១កំប្លេជូនដល់កម្លាំងនគរបាលអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ...

(ខេត្តតាកែវ)៖នាព្រឹកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត "អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាលអន្តរាគមន៍ពិសេស និងប្រគល់ឯកសណ្ឋានខោអាវឈុតពណ៌ខ្មៅដៃខ្លីចំនួន ៤១កំប្លេជូនដល់កម្លាំងនគរបាលអន្តរាគមពិសេសរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ"។ មានមតិណែនាំក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ក៏បានណែនាំពង្រឹងវិន័យកងកម្លាំងនគរបាល បន្តជំរុញកម្លាំងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋានត្រៀមកម្លាំងប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ចេញល្បាតចល័តក្នុងមូលដ្ឋាន ភូមិសាស្រ្តស្មុគស្មាញងាយរងគ្រោះដើម្បីបង្ការ ទប់ស្កាត់បទល្មើសផ្សេងៗត្រៀមអន្តរាគមន៍ពេលមានសភាពការណ៍ចាំបាច់កើតឡើងឲ្យបានទាន់ពេលវេលា និងអនុវត្តតាមបទបញ្ជាថ្នាក់លើដាក់ជូន ត្រៀមជានិច្ចក្នុងការជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋពេលមានហេតុការណ៍កើតឡើងជាយថាហេតុ។ ទន្ទឹមនឹងនោះលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានណែនាំបន្ថែមដល់មន្ត្រីនគរបាលក្រោមឱវាទទាំងអស់ឲ្យកាត់សក់ខ្លីសមរម្យជាកងកម្លាំងនគរបាលជាតិ ព្រមទាំងចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ(COVID-១៩) ត្រូវអនុវត្តតាមវិធានការសុខាភិបាល នឹងជាពិសេសអនុវត្តន៍នូវវិធានការ ការពារឲ្យបានខ្ជាប់ខ្ជួនជានិច្ច(៣កុំ និង៣ការពារ)របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕








0 Reviews:

Post a Comment