Tuesday, April 19, 2022

នាព្រឹកថ្ងៃពុធឯកឧត្តម អ៊ូច ភា អភិបាលខេត្ត អញ្ជើញជួបសំណេះសំណាលសួរ​សុខទុក្ខ​កងកម្លាំងនគរបាលប្រចាំការតាមខ្សែបន្ទាត់ព្រំដែន

 



ខេត្តតាកែវ៖ នាព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែ​មេសា ឆ្នាំ​២០២២ ស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមដំណើរឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ " អញ្ជើញជួបសំណេះសំណាលសួរ​សុខទុក្ខ​កងកម្លាំងនគរបាលប្រចាំការតាមខ្សែបន្ទាត់ព្រំដែន ប៉ុស្តិ៍ច្រកទ្វារទ្វេភាគីកំពង់ក្រសាំង ប៉ុស្តិ៍ការពារព្រំដែនកំពង់ក្រសាំង និងស្នាក់ការយោធាការពារតាមខ្សែបន្ទាត់ព្រំដែន ស្ថិតនៅស្រុកបូរីជលសារ ខេត្តតាកែវ" ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត លោកប្រធានសាខាគយខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកអភិបាលរងស្រុក លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦០៣ លោកអធិការរងនគរបាលស្រុក លោកប្រធានមន្ទីរ អង្គភាព មន្ត្រីជំនាញពាក់ព័ន្ធ និងកងកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន។
       ថ្លែងក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខជាក់ស្តែងតាមខ្សែបន្ទាត់ព្រំដែននោះឯកឧត្តម អភិបាលខេត្តបានណែនាំឲ្យអាជ្ញាធរ និងកងកម្លាំងទាំងអស់មានវិធានការយ៉ាងម៉ឺងម៉ាត់ ពង្រឹងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋខ្មែរ និងបរទេសត្រូវតែទប់ស្កាត់ការលួច ចេញ ចូលឆ្លងដែនតាមច្រករបៀងដោយខុសច្បាប់។ ទន្ទឹមនឹងនោះឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ណែនាំផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជម្ងឺ(COVID-១៩) ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនជានិច្ចនូវវិធានការ ការពារ(៣កុំ និង៣ការពារ)របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ជាចុងក្រោយឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភថវិកាចំនួន ២៣,០០០,០០០ (ម្ភៃបីលានរៀល ក្នុងនោះអង្គភាពនគរបាលទទួលបានថវិកាចំនួន ១១លានរៀល យោធាការពារព្រំដែនទទួលបានថវិកាចំនួន ១១លានរៀល និងផ្នែកមន្រ្តីចត្តាឡីស័ក្តិទទួលបានថវិកាចំនួន ១លានរៀល) ព្រមទាំងឧបត្ថម្ភអង្ករចំនួន ២តោន ទឹកផ្លែឈើចំនួន ១០០កេស ទឹកសុទ្ធចំនួន ៥០កេស ជេលសម្រាប់លាងដៃចំនួន ១០០ដប និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ដើម្បីជូនដល់កម្លាំងនគរបាលការពារព្រំដែន និងយោធាការពារព្រំដែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាព្រឹកថ្ងៃទី១៤  ១៥ ១៦ខែមេសា។









0 Reviews:

Post a Comment