Saturday, March 5, 2022

នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកែប បានបញ្ជូនខ្លួនជនសង្ស័យម្នាក់និងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្តកែប

 


ខេត្តកែប៖ រសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកែប បានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ សៀង សិលា (ប្រុស) រស់នៅភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តទៅនៅចំណុចព្រំប្រទល់កំពត-កែប ក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុង&ខេត្តកែប កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ រួមទាំងវត្ថុតាងម្សៅក្រាមពណ៌សថ្លាទម្ងន់២.៨៥ក្រាម(ថ្លឹងទាំងថង់),ម៉ូតូC125 ចំនួន១គ្រឿង និងទូរសព្ទចំនួន១គ្រឿង ទៅអយ្យការអមសាលាដំបូងខេត្តកែប ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត៕






0 Reviews:

Post a Comment