Tuesday, March 15, 2022

រថយន្តស៊េរីទំនើបអត់ពន្ធចំនួន០៤គ្រឿងត្រូវសមត្ថកិច្ចបង្ក្រាបបាននៅក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ



ត្បូងឃ្មុំ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ លោក ព្រាប គារ៉ាត់ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ សហការ៤ជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាខេត្តត្បូងឃ្មុំ បានធ្វើការចុះបង្ក្រាបរថយន្តអត់ពន្ធបានចំនួន០៤គ្រឿង នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ។ រថយន្តទាំង៤គ្រឿងនោះរួមមាន៖ រថយន្តម៉ាក Lexus 570 ចំនួន ០១ គ្រឿង, រថយន្តម៉ាក Lexus Rx 330 ចំនួន ០២ គ្រឿង និងរថយន្តម៉ាក Lexus Rx 400H ចំនួន០១គ្រឿង ។
 មន្ត្រីគយបានឲ្យដឹងថា ទន្ទឹមនឹងសកម្មភាពបង្ក្រាបនេះដែរ ក៏មានម្ចាស់រថយន្ត ម៉ាក Lexus Rx 330 ពណ៌ ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2AB-6235 មិនយល់ពីទោសកំហុសរបស់ខ្លួន ដែលពាក់ស្លាកលេខរថយន្ត ក្លែងក្លាយ បន្លំសមត្ថកិច្ច ហើយមានអាកប្បកិរិយាមិនសមរម្យបង្កការរាំងស្ទះ នៅពេលសមត្ថកិច្ចចុះបង្ក្រាប។ 

មន្ត្រីគយក៏បានបញ្ជូនជននេះទៅតុលាការ ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់ផងដែរ ។ បច្ចុប្បន្នរថយន្តទាំងអស់ បាននាំយកមករក្សាទុកជាបណ្តោះអាសន្ន នៅទីតាំងឈរជើងរបស់គយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ពញាក្រែក ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយ ទៅតាមនីតិវិធី ៕





0 Reviews:

Post a Comment