Thursday, February 17, 2022

ល្បែងសុីសងគ្រប់ប្រភេទបើកបានយ៉ាងរលូនស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់


(ភ្នំពេញ) ៖ ទីតាំស្បែងសុីសងខុសច្បាប់មួយកន្លែងដែលមានឈ្មោះសប្បាយរីករាយពន្លឺព្រះអាទិត្យកំពង់បើកលេងបានយ៉ាងរលូនដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចចុះមកបង្ក្រាបឡើយ ប្រជាពលរដ្ឋបានអោយដឹងថាទីតាំង ល្បែងសុីសងគ្រប់ប្រភេទកំពុងបើកលេង ទទួលអតិថិជនចូល លេងទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិបតេយ្យនៅក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំកាមនរាជធានីភ្នំពេញ បន្ទាប់ពីបិតមួយរយៈដោយសាជំងឺកូវិដ(19) ប្រភពពីប្រជាពលរដ្ឋបានលើកឡើថាប្រហែលជាអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងសង្កាត់និងខណ្ឌបានឃុបឃិតគ្នាបើកដៃឲ្យម្ចាស់បទល្មើសល្បែងសុីសងគ្រប់ប្រភេទមួយកន្លែងនេះហើយទើបបានជាបើកលេងបានយ៉ាងរលូនដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមកបង្រ្កាបទាល់តែសោះអ្នកតាមដាន ព័ត៌មានពី ករណីបទល្មើស ល្បែងស៊ីសង បានដាក់ជា សំណួរចោទសួរថា ហេតុអ្វីក៏ការអនុវត្ត បង្ក្រាបពីកម្លាំងសមត្ថកិច្ច មិនដូចគ្នា ។ ដូចករណីនៅ ខណ្ឌដូនពេញ គ្រាន់តែស្រីៗលេងស៊ីគូម្ដង ៥០០៛សោះ គឺសមត្ថកិច្ច មិនត្រឹមតែចុះបង្ក្រាបប៉ុណ្ណោះទេ គឺថែមទាំងសរសេរផ្លាកពាក់លើ ក រួចថតបង្ហោះ ឲ្យសាធារណៈជន មើលដើម្បីបង្ហាញពី ស្នាដៃថែមទៀតផង ។ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំកាមនរាជធានីភ្នំពេញនាំគ្នាធ្វើការសំណូមពរមកដល់លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមននិងលោកវសេនិយ៍ឯកយិនសានរអធិការនគរបាលខណ្ឌចំកាមនគួរមានវិធានការច្បាប់ចំពោះបនល្បែងស៊ីសងខាងលើនេះផង ដើម្បីភូមិសង្កាត់ខណ្ឌមានសុវត្ថភាពផងទៀន។






0 Reviews:

Post a Comment