(ភ្នំពេញ)៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថាមាន ល្បែងសុីសងគ្រប់ប្រភេទកំពុងបើកលេង ទទួលអតិថិជនចូល លេងទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិបតេយ្យបន្ទាប់ពីបិតមួយរយៈដោយសារជំងឺកូវិដ ១៩ (COVID19
ដែលនៅតាមផ្លូវ(70)ស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ
ប្រភពពីប្រជាពលរដ្ឋបានលើកឡើថាប្រហែលជាអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងសង្កាត់និងខណ្ឌបានឃុបឃិតគ្នាបើកដៃឲ្យម្ចាស់បទល្មើសល្បែងសុីសងគ្រប់ប្រភេទមួយកន្លែងនេះហើយទើបបានជាបើកលេងបានយ៉ាងរលូនដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមកបង្រ្កាបទាល់តែសោះ ។
គួរបញ្ជាក់ថាល្បែងស៊ីសងខុសច្បាប់ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាចំណុចដែលត្រូវប្រយុទ្ធប្រឆាំងនិងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។
យោងតាមមាត្រា ៥នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់បានចែងថាអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសងអ្នកចាត់ចែងនិងភ្នាក់ងារល្បែងស៊ីសង ត្រូវប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ។
មហាជនទូទៅនិងប្រជាពលរដ្ឋនៅក្បែរទីតាំងល្បែងសុីសងគ្រប់ប្រភេទនិងលើកំពុងរងចាំមើលចំណាត់ការរបស់
លោកសុខពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញនិងលោកវសេនិយ៍ឯកទៀងចន័្ចសារអធិការនគរបាលខណ្ឌដូនពេញនឹងមានវិធានការច្បាប់ចំពោះបនល្បែងស៊ីសងខាងលើនេះបែបណា?
ពលរដ្ឋសង្ឃឹមថាអាជ្ញាធរមូលដ្ឋាននឹងមិនបណ្តែតបណ្តោយឲ្យទីតាំងល្បែងស៊ីសងនេះ បង្កភាពអសន្តិសុខដល់ប្រជាជនក្នុងរាជធានីភ្នំពេញបន្តទៀតនោះទេ ពីព្រោះកាលណាកើតល្បែងស៊ីសងនេះហើយគឺជាមូលហេតុនៃអំពើចោរកម្ម៕
0 Reviews:
Post a Comment