(ខេត្តសៀមរាប) ៖ ល្បែងសុីសងប្រជល់មាន់់និងអាប៉ោងមួយកន្លែងបើកបានយ៉ាងរលូនដែលស្ថិតនៅលើទួលមួយកន្លែង ក្នុងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថាទីតាំងសង្វៀនជល់មាន់និងប៉ោង របស់ឈ្មោះវ៉ាន់ជាម្ចាស់ បើកលេងបានយ៉ាងរលូនដោយ គ្មានខ្លាចអាជ្ញាធរសមត្ថកិច្ចចុះបង្ក្រាបឡើយ។
ប្រភពពីប្រជាពលរដ្ឋបានលើកឡើថាប្រហែលជាអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងភូមិសង្កាត់ ក្រុង បានឃុបឃិតគ្នាបើកដៃឲ្យម្ចាស់បទល្មើសល្បែងសុីសងមួយកន្លែងនេះហើយទើបបើកលេងបានយ៉ាងរលូនដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមកបង្រ្កាបទាល់តែសោះ។
បច្ចុប្បន្ននេះក្រសួងសុខាភិបាលកំពុងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ កូវីដ-19,,បម្លែងខ្លួនថ្មីប្រភេទ អូមីក្រុង អោយមានប្រសិទ្ធភាពផ្ទុយទៅវិញអាជ្ញាធរមូលដ្ឋានក្នុង ក្រុងសៀមរាបខេត្តសៀមរាប បន្តែតបណ្ដោយអោយកើតមានទីតាំងល្បែងស៊ីសងភ្នាល់ខុសច្បាប់មួយកន្លែងនេះបើកលេងពពាក់ពពូនយ៉ាងអនាធិបតេយ្យនៅទីតាំងខាងលើនេះទៅវិញ?
ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាបខេត្តសៀមរាបបានសំណូមពរសូមស្នើដល់ឯកឧត្តមទៀសីហា អភិបាលនៃគណៈអភិបាលខេត្តសៀរាបនិង ឧត្តមសេនីយ៍ទោទិត្យណារ៉ុងស្នងការខេត្តសៀមរាបជួយត្រួតពិនិត្យមើល
និងមានវិធានការចំពោះ ទីតាំងល្បែងសុីសងបញ្ជល់មាន់និងអាប៉ោងខាងលើឲ្យមានប្រសិទ្ធភាពផង ដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលស្ដីពីភូមិឃុំមានសុវត្ថិភាពផងដែរទាន៕
0 Reviews:
Post a Comment