Sunday, January 9, 2022

វីវរហើយជាពលរដ្ឋនៅក្នុងភូមិព្រែកហង់ រងគ្រោះដោយសារក្រុមហ៊ុនហូរិទ្ធី លុបប្រឡាយរដ្ឋធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន

(កណ្តាល)ប្រជាពលរដ្ឋរស់នៅក្តុងភូមិព្រែកហង់ឃុំពោធិបានស្រុកកោះធំខេត្តកណ្តាលបានលើកឡើងថាព្រែកហង់ជាផ្លូវទូកដែលប្រជាពលក្នុងភូមិធ្វើដំណើរចេញចូលប្រកបមុខរបររកស៊ី ទទួលទាន់ប្រចាំថ្ងែរបស់ពួកគាត់ ។

យោងតាមសេចក្តីរាយការណ៏ពីពលរដ្ឋបានបញ្ជាក់ទៀតថា កាលពីពេលថ្មីៗនេះប្រឡាយជាប់ថ្នល់ចូលវត្តព្រែកតាហង្សជាប្រឡាយប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ក្នុងការរំដោះទឹកកុំឲ្យលិចលង់ក្នុងភូមិនិងជាផ្លូវទូកសម្រាប់ប្រជាពលរដ្ឋទៅនេសាទត្រី រកខ្យង ដកព្រលិត រកអុស បេះត្រកួនដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ ត្រូវបានអ្នកមានលុយនិងអំណាចឈ្មោះក្រុមហ៑ុន ហូរិទ្ធី ចាក់ដីលុបយកជាកម្មសិទ្ធអស់ហើយ

ពលរដ្ឋបានលើកឡើងទៀតថា កាលពីថ្ងៃទី៨ខែឧសភាឆ្នាំ២០២០រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយមបានចេញលិខិតលេខ៧០៤ធ.ទ.ឧ.ស្នើរដល់ឯកឧត្តមលោកជំទាវ អភិបាលនៃគណៈអភិបាលគ្រប់រាជធានីខេត្ត សុំជួយទប់ស្កាត់ការរំលោភ ចាក់ដីលុបចំណីមាត់ច្រាំងទន្លេស្ទឹងព្រែកអូរប្រឡាយអាងទឹកបឹងបួរ ដោយយោង៖អនុក្រឹត្យលេខ៩៨អនក្រ.បក.ចុះថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៥ស្ដីពីការគ្រប់គ្រងអាងទន្លេ។ពាក់ពន្ធ័ករណីខាងលើ ប្រជាពលរដ្ឋនៅក្នុងភូមិលេខពីព្រែកហង្សសូមសំណូមពរដល់មន្ត្រីពាក់ព័ន្ធទាំងអស់ក្នុងខេត្តដូចជាលោកមេឃុំលោកអភិបាលស្រុកលោកប្រធានការិយាល័យធនធានទឹកស្រុកកោះធំនិងលោកគង់សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្តាលមេត្តាមានវិធានការលើក្រុមហ៊ុនហូរិទ្ធីផងទៀន។








0 Reviews:

Post a Comment