Tuesday, January 4, 2022

រដ្ឋបាលខេត្តព្រះសីហនុបើកកិច្ចប្រជុំពិភាក្សា ស្តីពីត្រួតពិនិត្យលើការងាររដ្ឋបាល ការផ្តល់សេវាច្រកចេញ-ចូលតែមួយ ការងារស្រង់ទិន្នន័យមូលដ្ឋានអាជីវកម្ម

    

 ព្រះសីហនុ : ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ រសៀលថ្ងៃ២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០៤ ខែមករា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងលោក ឯម ភាព នាយករដ្ឋបាលសាលាខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សា កិច្ចការងាររដ្ឋបាល ការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញ-ចូលតែមួយ ការងាររបស់ក្រុមការងារត្រួតពិនិត្យ និងស្រង់ទិន្នន័យមូលដ្ឋានអាជីវកម្ម របស់អង្គភាពច្រកចេញ-ចូលតែមួយសាលាខេត្តព្រះសីហនុ ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិត ខំប្រឹងប្រែង របស់មន្ត្រីនៅទីចាត់ការរដ្ឋបាល និងអង្គភាពច្រកចេញ-ចូលតែមួយសាលាខេត្តព្រះសីហនុ នាពេលកន្លងបានខិតខំប្រឹងប្រែងបម្រើសេវា ជូនប្រជាពលរដ្ឋ ។ ដូច្នេះយើងត្រូវ ពន្លឿនការផ្តល់សេវានេះឱ្យកាន់តែឆាប់រហ័ស ដែលអាចធ្វើទៅបាន និងបង្កើនប្រសិទ្ធភាពការផ្តល់ចរន្តសេវាសាធារណៈជូនប្រជាពលរដ្ឋ។ ដូចនេះមន្ត្រីរបស់យើងត្រូវទាមទារការយកចិត្តទុកដាក់បន្ថែមទៀត លើការងាររដ្ឋបាល ការងារបញ្ជូនឯកសារទៅកាន់មន្ទីរ អង្គភាពឱ្យបានទាន់ពេលវេលា។ ទន្ទឹមនោះការិយាល័យរបៀប ត្រូវធ្វើការត្រួតពិនិត្យឯកសារ និងការចុះលេខជូនអតិថិជនកាន់តែមានទំនុកចិត្ត។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា យើងជាមន្ត្រីត្រូវបំពេញការងារបម្រើប្រជាពល រដ្ឋ ដែលពួកគាត់មកស្នើសុំសេវានៅតាមច្រកចេញ-ចូលតែមួយរបស់យើង ឱ្យកាន់តែមានភាពជឿជាក់ ក្នុងការមកទទួលសេវានៅច្រកចេញ-ចូលតែមួយកាន់តែច្រើន ហើយនៅពេលខាងមុខប្រជាពលរដ្ឋមានការយល់ដឹង មកសុំសេវានៅច្រកចេញ-ចូលតែមួយរបស់យើងកាន់តែច្រើន ជួយកាត់បន្ថយពេលវេលា និងការចំណាយផ្សេងៗបន្ថែមថែមទៀតផង៕ ដោយ ងូ សុមុនី សម្រួលផ្សាយដោយ៖ ធូ កុសល

0 Reviews:

Post a Comment