Saturday, January 29, 2022


លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សី កែវបានបើកកិច្ចប្រជុំសាមញ្ញលើកទី៣២ (ភ្នំពេញ)នាព្រឹកថ្ងៃសុក្រ១១រោចខែបុស្ស ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៨ និង៣០នាទីក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៣បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣២របស់ខ្លួនក្រោមអធិបតីភាព លោក ជុំបាយ័នវិបុលប្រធានក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ និង លោកឯកឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវនៅសាលប្រជុំB សាលាខណ្ឌប្ញស្សីកែវនិងតាមប្រព័ន្ធវីឌីអូអនឡាញ ZOOM MEETING។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមធុយសុខន និងលោកជំទាវចាន់នីឡា សមាជិក សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ , លោក លោកស្រីសមាជិក សមាជិកា ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ ព្រមទាំងមានការអញ្ជើញចូលរួមពី លោកលោកស្រី អភិបាលរងខណ្ឌ លោកនាយក-នាយករងរដ្ឋបាលខណ្ឌ លោកអធិការនគរបាលខណ្ឌ , លោកមេបញ្ជាការរង អ.ហ ខណ្ឌ , លោកតំណាងយោធភូមិភាគពិសេសប្រចាំខណ្ឌ , លោកប្រធាន-អនុប្រធានការិយាល័យនៃរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌទាំង១១ , លោកតំណាងអគ្គិសនីកម្ពុជា , លោកប្រធានការិ.គយនិងរដ្ឋាករខណ្ឌ , ក្រុមលេខាធិការ , លោកស្រីប្រធានក្រុមប្រឹក្សាសង្កាត់ ទាំង០៧ និងអនុប្រធានសណ្ដាប់ធ្នាប់ខណ្ឌ សរុបចំនួន ៥៦ នាក់។ កិច្ចប្រជុំនេះផ្តោតលើរបៀបវារៈចំនួន ០៥ មានដូចខាងក្រោម ៖ ១- ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣១ (កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១) របស់ក្រុមប្រឹក្សាខណ្ឌប្ញស្សីកែវ អាណត្តិទី៣ ។ ២- ពិនិត្យ និងអនុម័តលើសេចក្ដីព្រាង របាយការណ៍ ប្រចាំខែមករា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ។ ៣- ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាង តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការប្រចាំខែមករា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌប្ញស្សីកែវ ។ ៤- ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង ដីកា ស្តីពី ការលើកលែងការបង់តម្លៃសេវា លើការបញ្ជាក់វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាបឋមភូមិ មធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្រ បញ្ជាក់ការសិក្សាថ្នាក់ទី១២សម្រាប់ឆ្នាំ២០២១ ។ ៥- បញ្ហាផ្សេងៗ។ កិច្ចប្រជុំនេះ បានបញ្ចប់ នៅវេលាម៉ោង ១០ និង០០ នាទីព្រឹក ប្រកបដោយបរិយាកាសរីករាយ និងស្និទស្នាលបំផុត៕






0 Reviews:

Post a Comment