សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងនៅថ្ងៃនេះថា តាមការជូនដំណឹងរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសចិន នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខ។
ស្របជាមួយគ្នានៅថ្ងៃនេះដែរ ក្រសួងសុខាភិបាលកម្ពុជា ក៏បានចេញលិខិតអនុញ្ញាតមួយ ដោយឲ្យមានការប្រើប្រាស់វ៉ាក់សាំង Sinopharm Covid-19 ដែលផលិតដោយប្រទេសចិន នៅក្នុងលក្ខខណ្ឌ នៃការប្រើប្រាស់ជាបន្ទាន់។
សូមបញ្ជាក់ដែរថា បើតាមការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា វ៉ាក់សាំងកូវីដ១៩ជាជំនួយរបស់ចិនដែលមកដល់កម្ពុជានៅចុងសប្តាហ៍នេះតាមជើងយន្តហោះពិសេស គឺមានចំនួនសរុប ៦០ម៉ឺនដូសសម្រាប់ដំណាក់កាលដំបូង នៃជំនួយវ៉ាក់សាំងសរុប ១លានដូស៕
0 Reviews:
Post a Comment