ក្រុមប្រឹក្សាវិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតអញ្ជើញមួយភ្លាមៗ ឲ្យម្ចាស់ Page Hokima និងអ្នកសម្តែងរឿង ទុំទាវ ២០២១ ដែលត្រូវបង្ហោះក្នុង page នេះ ឲ្យចូលខ្លួនមកកាន់ទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៩ព្រឹកជាកំហិត។
ការកោះអញ្ជើញនេះ គឺដើម្បីឲ្យធ្វើការបំភ្លឺ ករណីការថតកាឡៃរឿងទុំទាវ ដែលធ្វើឲ្យមានផលប៉ះពាល់ដល់ សាសនា វប្បធម៌ជាតិ និងប្រពៃណីជាតិ។
ជាមួយគ្នា ក្រសួងវប្បធម៌ក៏បានបញ្ជាក់ដែរថា ប្រសិនបើម្ចាស់ page Hokima និងអ្នកសម្តែងរឿង ទុំទាវ ក្នុង page Hokima ទាំងអស់ មិនចូលខ្លួនមកបំភ្លឺទេ ក្រសួងនឹងបន្តនីតិវិធីចាត់វិធានការតាមផ្លូវច្បាប់ដោយការចាំបាច់។
សូមបញ្ជាក់ថា រឿងទុំទាវ ២០២១ ដែលត្រូវបានផលិត និងសម្តែងដោយអ្នកលក់ឡេ អាជី អាម៉ី ត្រូវបានមហាជនធ្វើការរិះគន់ និងថ្កោលទោសយ៉ាងខ្លាំង ដោយថា វាបានធ្វើឲ្យប៉ះពាល់ និងបង្អាប់បង្អោនដល់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ , ក្រោយមានការរិះគន់នេះ ឃ្លីបវីដេអូ រឿង ទុំទាវ ២០២១ ក៏ត្រូវបានលុបចេញវិញផងដែរ ហើយអ្នកលក់ឡេ អាជី អាម៉ី ក៏បានចេញវីដេអូធ្វើការសុំទោស ព្រមជាមួយការព្រមានថា អ្នកដែលយកវីដេអូនោះទៅផុសបន្ត នឹងត្រូវមេធាវីរបស់នាងចាត់ការតាមច្បាប់៕
0 Reviews:
Post a Comment