តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំបានឲ្យដឹងថា បុរសជនជាតិខ្មែររស់នៅភូមិវាលស្បូវ សង្កាត់ច្បារអំពៅ ជាអ្នករត់ PassApp បានទៅចូលរួមកម្មវិធីឡើងគេហដ្ឋាននៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ហើយនៅថ្ងៃទី២៧ ខែកុម្ភៈ ក្រសួងបានបញ្ជាក់ថា បុរសរូបនោះមានផ្ទុកវីរុសកូវីដ១៩។
ក្រោយទទួលព័ត៌មាននេះ អាជ្ញាធរបានស្រាវជ្រាវ និងកំណត់មុខសញ្ញាពាក់ព័ន្ធដូចជា ក្រុមគ្រួសារឪពុកម្តាយកូន ចំនួន៣នាក់ រស់នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ, អ្នករួមតុ ចំនួន៧នាក់ រស់នៅភូមិស្លាបក្តោង, ប្រជាពលរដ្ឋ៣នាក់ រស់នៅភូមិ៣២ ឃុំជប់, និងម្ចាស់កម្មវិធីចំនួន ៤នាក់ រស់នៅភូមិស្លាបក្តោង ឃុំជប់។
តែយ៉ាងណាក៏ដោយ អាជ្ញាធរខេត្តត្បូងឃ្មុំ ក៏បានធ្វើការអំពាវនាវដល់អ្នកដែលបានចូលរួមកម្មវិធីឡើងគេហដ្ឋាន និងអ្នកពាក់ព័ន្ធនៅស្រុកត្បូងឃ្មុំ សូមទៅពិនិត្យសុខភាព និងយកសំណាក់នៅមន្ទីរពេទ្យបង្អែកព្រះនរោត្តម សីហនុ ត្បូងឃ្មុំ៕
0 Reviews:
Post a Comment