Sunday, February 28, 2021

វ៉ាក់សាំង ៤០ម៉ឺនដូស​ជាជំនួយរបស់ចិន នឹង​ដឹក​មក​ដល់​កម្ពុជា​ឆាប់ៗនេះ

 

ស្ថានទូតចិនប្រចាំនៅកម្ពុជានៅថ្ងៃទី០១ ខែមីនានេះ បានឲ្យដឹងថា រដ្ឋាភិបាលចិននឹងផ្តល់ជំនួយឥតសំណងជំហានទី២ជាវ៉ាក់សាំងកូវីដ-១៩ចំនួន ៤០ម៉ឺនដូសដល់កម្ពុជាក្នុងពេលឆាប់ៗនេះ។ 


តាមរយៈបណ្តាញសង្គមហ្វេកប៊ុកស្ថានទូតចិនបានសរសេរថា «ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលជាបងប្អូនរបស់ចិនក្នុងការទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងជំហានទី២ ជាវ៉ាក់សាំងកូវីដ-១៩ចំនួន ៤០ ម៉ឺនដូសជូនដល់ភាគីកម្ពុជា»។


រដ្ឋាភិបាលចិននឹងប្រើប្រាស់យន្តហោះយោធាដឹកជញ្ជូនវ៉ាក់សាំងមកប្រទេសកម្ពុជា។


សូមបញ្ជាក់ថា រដ្ឋាភិបាលចិន​បាន​សម្រេច​ផ្តល់​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩​ចំនួន ១លានដូស​មក​ប្រទេស​កម្ពុជា ហើយ​កាលពីដើមខែកុម្ភៈកន្លងទៅនេះ វ៉ាក់សាំងប្រភេទ ស៊ីណាហ្វាម Sinopharm ចំនួន៦០ម៉ឺនដូសបានដឹក​មក​ដល់ប្រទេស​កម្ពុជាហើយ៕

0 Reviews:

Post a Comment