ស្ត្រីវ័យក្មេងដែលបានធ្វើការ Live វិដេអូលក់ឡេពង្រីកដើមទ្រូង ដោយបង្ហាញភាពសិចស៊ី លើបណ្តាញសង្គម Facebook ឥឡូវនេះត្រូវបានសមត្ថកិច្ចធ្វើការកោះហៅមកបំភ្លឺ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ហើយ។
ស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ស្ត្រីឈ្មោះ មុឹង ស្រីនួន ប្រេីប្រាស់គណនីហ្វេសបុកឈ្មោះ J No Cosmetic ដែលបានឡាយបង្ហាញភាពសុិចសុីជ្រុល និងប្រេីប្រាស់កាយវិការ និងសំដីអសីលធម៌មិនសមរម្យ ត្រូវបានសមត្ថកិច្ចកោះហៅមកបំភ្លឺ សុំទោសជាសាធារណ: និងធ្វេីកិច្ចសន្យា។
ដោយបានទទួលស្គាល់អំពីកំហុសដែលខ្លួនបានធ្វេី និងធ្វេីឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរទូទៅ ម្ចាស់គណនីរូបនេះបានចូលខ្លួនមកទទួលស្គាល់កំហុស សុំទោសជាសាធារណ: ជាពិសេសស្ត្រីខ្មែរទូទៅ និងបានធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពឡាយវីដេអូបញ្ចេញរូបភាពអាសអាភាស កាយវិកា និងពាក្យសម្តីមិនសមរម្យទៀតហេីយ ។
ជាចុងបញ្ចប់ស្ត្រីឈ្មោះ មុឹង ស្រីនួន បានសំណូមពរ និងសូមការអធ្យាស្រ័យពីសំណាក់សមត្ថកិច្ច និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសស្ត្រីខ្មែរទាំងអស់ ដែលគាត់បានឡាយបង្ហាញភាពសុិចសុីជ្រុល បង្ហាញកាយវិការ និងប្រេីប្រាស់សម្តីអសីលធម៌ដែលជាទង្វេីអាក្រក់ និងសង្គមស្អប់ខ្ពេីម៕
0 Reviews:
Post a Comment