Wednesday, February 24, 2021

ប្រុងប្រយ័ត្ន! នៅសល់អ្នកជំងឺកូវីដ១៩ ចំនួន៣នាក់ទៀត ក្រសួងទាក់ទងមិនទាន់បាន

 

កាលពីថ្ងៃម្សិលមិញ ក្រសួងសុខាភិបាល​កម្ពុជាបាន​បញ្ជាក់ថា មានជនជាតិចិន-វៀតណាម ចំនួន​១៥នាក់​ត្រូវ​រកឃើញ​វិជ្ជមានកូវីដ​១៩ តែលទ្ធផល​ចេញនៅទាបភ្លឺ ធ្វើឲ្យ​ក្រសួងពិបាកប្រមូលពួកគេ។


យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី២៥ កុម្ភៈ នេះ ក្រសួងបានបញ្ជាក់ថា អ្នកជំងឺទាំង​១៥នាក់នោះ ក្រុមការងារបានទទួលយកពួកគាត់​មក​ដាក់​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋរួចរាល់ហើយ លើកលែងតែមនុស្ស​ចំនួន ៣នាក់ ដែល​ក្រុមការងារ​កំពុង​តាមរក។


សូម​បញ្ជាក់ថា មនុស្សទាំង១៥នាក់នោះ គឺមានជនជាតិចិន ១៤នាក់ និង​ជនជាតិវៀតណាម ១នាក់ ដែលមានអាសយដ្ឋាននៅរាជធានីភ្នំពេញ៕

0 Reviews:

Post a Comment