ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ថា ជនបរទេសទាំងអស់ដែលកំពុងរស់នៅ ឬធ្វើការនៅក្នុងប្រទេសកម្ពុជា នឹងអាចទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ស្របតាមកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា។
ជាមួយគ្នានេះ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាក៏បានលេីកឡេីងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនឹងត្រូវផ្តល់ជូនដោយឥតគិតថ្លៃ ហើយព័ត៌មានលម្អិតនៃកម្មវិធីចាក់វ៉ាក់សាំងនេះ នឹងត្រូវផ្តល់ជូនតាមពេលវេលាកំណត់៕
0 Reviews:
Post a Comment