ស្របពេលដែលក្រសួងកសិកម្មកំពុងខិតខំស្វែងរកទីផ្សារសម្រាប់ផលិតផលផ្លែស្វាយនៅក្រៅប្រទេសនោះ នៅថ្ងៃនេះ ក្រសួងកសិកម្មបានធ្វើការអំពាវនាវជាថ្មីម្តងទៀតដល់អ្នកដាំដុះដំណាំស្វាយទាំងអស់ សូមធ្វើការចុះបញ្ជីកសិដ្ឋានដាំស្វាយសម្រាប់នាំចេញនៅអគ្គនាយកដ្ឋានកសិកម្ម។
ការចុះបញ្ជីនេះ គឺដើម្បីងាយស្រួលទទួលបានព័ត៌មាន និងសេវាបណ្តុះបណ្តាលបច្ចេកទេស ក្នុងការបង្កើនផលិតភាព និងគុណភាពផ្លែស្វាយស្របតាមស្តង់ដារ ព្រមទាំងរៀបចំចងក្រងជាបណ្តុំអាជីវកម្មស្វាយ សម្រាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនក្នុង និងក្រៅស្រុក ក្នុងការចុះកិច្ចសន្យាប្រមូលទិញធ្វើការកែច្នៃ និងនាំចេញ។
បើតាមក្រសួងកសិកម្ម កន្លងមកនេះ ខ្លួនបានចរចា និងមានកិច្ចព្រមព្រៀងជាមួយប្រទេសកូរ៉េ ក្នុងការនាំចេញផ្លែស្វាយពីប្រទេសកម្ពុជា ហើយពេលថ្មីៗនេះទៀតសោត ក៏មាននូវការព្រមព្រៀងចរចាក្នុងការនាំចេញផ្លែស្វាយទៅកាន់ប្រទេសចិនផងដែរ៕
0 Reviews:
Post a Comment