កងទព័ជើងទឹកនៅការពារកោះពូលូវៃ បានប្រទះឃើញថ្នាំញៀន ប្រភេទ Ketamine ចំនួន ៤៦១ កញ្ចក់ធំ និងទម្ងន់ប្រមាណជាង ៤០០គីឡូក្រាម នៅក្បែរកោះពូលូវៃ ស្ថិតក្នុងសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ខណៈពេលកំពុងល្បាត កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រោយពីកងទព័ជើងទឹកនៅការពារកោះពូលូវៃប្រមូលគ្រឿងញៀនរួច បានប្រគល់ទៅកម្លាំងទីបញ្ជាការជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រដើម្បីចាត់ចែងបន្ត។
លោក ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្របានឲ្យដឹងថា បច្ចុប្បន្នថ្នាំញៀនទាំងអស់នេះ បាននាំយកមកដល់ទីបញ្ជាការដ្ឋានជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រហើយ នៅព្រឹក ថ្ងៃ០៧ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចជំនាញពាក់ពន្ធ័ កំពុងសហការត្រួតពិនិត្យតាមបច្ចេកទេស។
ជុំវិញបញ្ហានេះ សមត្ថកិច្ចចម្រុះនៅមិនទាន់ស្រាវជ្រាវដឹងពីប្រភពថ្នាំញៀននេះទេ៕
0 Reviews:
Post a Comment