បើតាមការបញ្ជាក់របស់លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិបានឲ្យដឹងថា មេក្លោងជួញដូរគ្រឿងញៀនជនជាតិចិនម្នាក់ បានរត់គេចខ្លួន ពេលមន្ទីរពន្ធនាគារដឹកទៅព្យាបាល នៅមន្ទីរពេទ្យរុស្ស៊ី នៅយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។
លោកថា ពេលនេះលោកបានបញ្ជាឲ្យកម្លាំងជំនាញបង្ក្រាបបទល្មើសគ្រឿនញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយជំនាញនៃស្នងការដ្ឋានគរបាលរាជធានីខេត្ត តាមចាប់ខ្លួនហើយ។
មេក្លោងជួញដូរគ្រឿងញៀនដែលរត់គេចខ្លួននេះ ត្រូវបានបញ្ជាក់ថា មានឈ្មោះ HE YI RI ភេទប្រុស កើតនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៦៤ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ជាមួយនឹងបក្ខពួករបស់គេជនជាតិចិន ៣នាក់ផ្សេងទៀត ដោយពេលនោះសមត្ថកិច្ចបានរឹបអូសគ្រឿងញៀនប្រមាណជា ១គីឡូក្រាម៕
0 Reviews:
Post a Comment