Tuesday, February 16, 2021

អាជ្ញាធរគ្រោងដាក់សាឡាងឆ្លងពីកោះនរា មក​កោះពេជ្រ ដើម្បី​រំដោះ​ចរាចរណ៍


ភ្នំពេញ - លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ បាន​ឲ្យដឹងនៅព្រឹកថ្ងៃទី១៧ កុម្ភៈ​នេះ​ថា រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំដាក់ឲ្យមានសាឡាងឆ្លងយានយន្តជាបណ្ដោះអាសន្នចេញពីកោះនរា ទៅកោះពេជ្រ ហើយក៏គ្រោងសាងសង់ស្ពាន១ទៀត នៅចំណុកព្រែកប្រា ឆ្ពោះទៅផ្លូវជាតិលេខ២ផងដែរ ដើម្បីរំដោះបញ្ហាកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ ។

«ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ១ សាលារាជធានីបានគិតគូរជាមួយខាងក្រុមហ៊ុន OCIC ដើម្បីខ្ចីដីកោះនរា ដាក់សាឡាង ឆ្លងទៅកោះពេជ្រ។ បន្ថែមលើនេះទៀតរដ្ឋបាលរាជធានីក៏គ្រោងនឹងសាងសង់ស្ពាន១ទៀត នៅភាគខាងត្បូង ដើម្បីរំដោះចរាចរណ៍នៅលើផ្លូវជាតិលេខ១ផង និងផ្លូវជាតិលេខ២ផង»។


គម្រោងសាងសង់ស្ពាននៅតំបន់ព្រែកប្រា គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងទឹកដីខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យ។ ស្ពាននេះនឹងដើរតួនាទីយ៉ាងសំខាន់ជួយសម្រួលដល់ការឆ្លងកាត់នៅតំបន់ច្បារអំពៅ ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍ និងចំណេញពេលវេលាក្នុងការធ្វើដំណើរ៕





0 Reviews:

Post a Comment