Wednesday, February 17, 2021

ត្រៀម! ខណ្ឌទាំង៣នេះ នឹងត្រូវ​ផ្អាក​ការ​ផ្គត់ផ្គង់ទឹករយៈពេលខ្លី

 


រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានជូន​ដំណឹង​កាលពីថ្ងៃម្សិលមិញថា ខ្លួន​នឹង​ធ្វើ​ការ​ផ្អាក​ផ្គត់ផ្គង់ទឹក​នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​ខណ្ឌចំនួន៣ ដើម្បីរៀបចំនាឡិកាតំបន់។


តាមការបញ្ជាក់របស់​រដ្ឋាករទឹក តំបន់​នៅ​ខណ្ឌទាំង៣នោះរួមមាន៖


១.លើចិញ្ចើមផ្លូវលេខ៤២២ កា-៧ នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។


២.លើផ្លូវលេខ១១VS សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។

៣.លើផ្លូវលេខ១១CC សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។





0 Reviews:

Post a Comment