កាលពីថ្ងៃម្សិលមិញនេះ (២៦ កុម្ភៈ) បុរសម្នាក់ប្រដាប់ដោយកាំភ្លើងខ្លី បានចូលទៅក្នុងផ្ទះវីងមួយកន្លែង ស្ថិតនៅចំណុចច្រមុះជ្រូកស្ទឹងមានជ៧យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ បម្រុងនឹងធ្វើសកម្មភាពប្លន់ តែត្រូវម្ចាស់ផ្ទះប្រតាយត្រប់ ដណ្តើមបានកាំភ្លើង ធ្វើឲ្យចោរភ័យក៏រត់ចោលទាំងម៉ូតូ១គ្រឿងនៅកន្លែងកើតហេតុទៀត។
ដូចគ្នានេះដែរ កាលពីម្សិលម្ងៃ ពោលគឺថ្ងៃទី២៥ ខែកុម្ភៈ ក៏មានករណីចោរឆក់កាបូបរបស់ស្រ្តីម្នាក់នៅតាមបណ្តោយផ្លូវ ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ខណៈដែលស្រ្តីរូបនោះយកបងប្អូនមកមន្ទីរពេទ្យសូវៀតដើម្បីព្យាបាលជំងឺផងដែរ។
ករណីចោរធ្វើសកម្មភាពផ្ទួនៗគ្នានេះ ប្រហែលជាក្រុមចោរចង់សាកសមត្ថភាពលោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ ហើយមើលទៅ ថាតើមានសមត្ថភាពអាចទប់ស្កាត់ករណីចោរកម្ម ចោរប្លន់នៅក្នុងមូលដ្ឋានបានកម្រិតណា?
0 Reviews:
Post a Comment