Sunday, February 14, 2021

ពលករមកពីថៃលួចឆ្លងដែនជាន់មីនផ្ទុះដាច់ជើងនៅ​ក្បែ​រច្រកប៉ោយប៉ែត

 

តាមសេចក្តីរាយការណ៍​បាន​ឲ្យដឹងថា ពលករខ្មែរម្នាក់បានរងរបួសដាច់ជើង ក្រោយ​ពី​ព្យាយាម​លួច​ឆ្លង​ព្រំដែនពីប្រទេសថៃ ចូល​មក​កម្ពុជាតាមព្រៃភ្នំក្បែរក្រុងប៉ោយប៉ែត កាលពីវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០២១។


ពលករខ្មែររូបនោះត្រូវ​បាន​បញ្ជាក់ថា មានឈ្មោះ យឿន រ៉ន អាយុ៣៣ឆ្នាំ រស់នៅភូមិព្រៃគុក សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានរងរបួសដាច់ជេីងខាងស្តាំ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅពេទ្យបង្អែកមង្គលបូរី ។។


សមត្ថកិច្ចថា តំបន់ដែលពលករខាងលើលួចឆ្លងដែននេះ ជាតំបន់គ្រោះថ្នាក់ ដែលមានមីន និងគ្រាប់មិនទាន់ផ្ទុះ បន្សល់ទុកតាំងពីសម័យសង្គ្រាម មិនទាន់បោសសម្អាតអស់នៅឡើយ៕







0 Reviews:

Post a Comment