Sunday, February 28, 2021

សម្តេច ហ៊ុន សែន ប្រកាស​ចាក់វ៉ាក់សាំង AstraZeneca នៅថ្ងៃទី៤ ខែមីនា

 

សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃ​កម្ពុជា បានប្រកាស​កាលពីយប់មិញថា ប្រសិនបើពុំមានការប្រែប្រួលទេ សម្តេចនឹងទទួលចាក់វ៉ាក់សាំងនៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី ៤ មីនា ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយមានការធ្វើសន្និសីទសារព័ត៌មានផងដែរ។

វ៉ាក់សាំងការពារជំងឺកូវីដ​១៩ អាស្រ្តាហ្សេនីកា (AstraZeneca) ដែលផលិតនៅឥណ្ឌាចំនួន ៣២៤,០០០ដូស ក្នុងចំណោម ១,១០៤,០០០ដូស ដែលជាជំនួយបឋមផ្តល់ដោយមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) នឹង​ដឹក​មក​ដល់​ប្រទេស​កម្ពុជា នៅម៉ោង១៩:៥០ល្ងាច ថ្ងៃទី២ មីនា២០២១ ដោយលោក ម៉ម ប៊ុនហេង តំណាងឲ្យ​រាជរដ្ឋាភិបាលកម្ពុជាទទួលយកវ៉ាក់សាំងនេះពីតំណាងអង្គការសុខភាពពិភពលោក និងតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជានៅយប់ថ្ងៃទី២ មីនា២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

តាមគំរោង កូវ៉ាក់នឹងផ្តល់វ៉ាក់សាំងឲ្យ​កម្ពុជាចំនួន ២០ភាគរយ នៃចំនួនប្រជាជន១៦លាននាក់ ដែលស្មើនឹង៣លាន២សែននាក់ ឬស្មើនឹងវ៉ាក់សាំងចំនួន ៦លាន៤សែនដូស៕ 

0 Reviews:

Post a Comment