Monday, January 11, 2021

សូមប្រុងប្រយ័ត្ន! ល្បិចឆបោកលួចព័ត៌មានគណនីវីង តាមរយៈកម្មវិធី Telegram Chat Bot



នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់​កាលពីរសៀលថ្ងៃទី១១ ខែមករាថា ក្រុមការងារក្រសួងបាន​ឃើញ​សកម្មភាពចែករំលែកតំណភ្ជាប់តាមរយៈកម្មវិធី Telegram ដោយប្រើប្រាស់ Telegram Chat Bot ដែលមានឈ្មោះថា "Wing Giveaways"​ ឬ​ "Online Store" អំពីការទទួលបានប្រាក់ដោយគ្រាន់តែអញ្ជើញមិត្តភ័ក្តិ។ 


នៅពេលដែលបងប្អូនចូលទៅកាន់ Telegram Chat Bot ដែលមានឈ្មោះថា "Wing Giveaways" ឬ​ "Online Store"  នឹងណែនាំបងប្អូនធ្វើការផ្តល់ព័ត៌មានមួយចំនួន ដូចជា៖

  - អត្តសញ្ញាណបណ្ណ បណ្ណបើកបរ ឬកាតសិស្សនិស្សិត

.  - លេខគណនីវីង (Wing Account Numbber)

ចំពោះករណីនេះ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ បានណែនាំបងប្អូនមេត្តាបញ្ឈប់ការចែករំលែកតំណភ្ជាប់ខាងលើ និងកុំផ្តល់ព័ត៌មានដូចរៀបរាប់ខាងលើជាដាច់ខាត ព្រោះជនខិលខូចអាចយកព័ត៌មានទាំងនេះ ទៅប្រព្រឹត្តល្មើសច្បាប់ តួយ៉ាង៖ ប្រើប្រាស់ដើម្បីបញ្ឆោតលួចកាន់កាប់គណនី ឬលួចផ្ទេរប្រាក់ជាដើម៕

0 Reviews:

Post a Comment