Monday, January 11, 2021

ទ្រនង់សម្ពាធខ្ពស់ គួបផ្សំនឹងខ្យល់មូសុង​ឦសាន ធ្វើ​ឲ្យ​កម្ពុជា​ត្រជាក់ខ្លាំង

 


តាមការជូនដំណឹង​របស់​ក្រសួងធនធានទឹក និង​ឧតុនិយម នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ​២០២១នេះ​ថា ពេលនេះទ្រនុង​សម្ពាធខ្ពស់ពីភាគ​ខាង​ជើង បាន​និងកំពុង​ធ្លាក់​ចុះ​មក​ក្រោម គួបផ្សំ​ជាមួយ​នឹង​ខ្យល់​មូសុងឦសានខ្លាំង។

ស្ថានភាពបែបនេះ នឹងធ្វើ​ឲ្យ​តំបន់វាលទំនាប​កណ្តាលរបស់ប្រទេស​កម្ពុជា ពីថ្ងៃទី១៣-១៤ ខែមករា សីតុណ្ហភាព​នឹង​ធ្លាក់ចុះ​ដល់ ១៣-១៦អង្សាសេ ហើយនៅថ្ងៃទី១៥-១៩ មករា សីតុណ្ហភាពនឹងមានពី ១៨-២១អង្សាសេ។

សម្រាប់បណ្តា​ខេត្ត​នៅ​ជាប់ជួរភ្នំដងរែក និង​ខ្ពង់រាបឦសានវិញ នៅថ្ងៃទី១៣-១៤ ខែមករា សីតុណ្ហភាពនឹង​មានពី ១១-១៤អង្សាសេ ហើយ​នៅថ្ងៃទី១៥-១៩ មករា សីតុណ្ហភាពនឹងមានពី ១៦-១៩អង្សាសេ។

ដោយ​ឡែក​តំបន់មាត់សមុទ្រ នៅថ្ងៃទី១៣-១៤ មករា សីតុណ្ហភាព មានពី ២២-២៤អង្សាសេ ហើយ​នៅលើផ្ទៃសមុទ្រ​មានខ្យល់ និង​រលក​សមុទ្រ​ខ្ពស់ៗ នៅថ្ងៃទី១២ ខែមករា។ តែនៅថ្ងៃទី១៥-១៩ មករា សីតុណ្ហភាព​នឹង​មាន​ពី ១៩-២២អង្សាស។



0 Reviews:

Post a Comment