Tuesday, January 12, 2021

មន្ត្រីជំនាញរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ១០០.២០គីឡូក្រាម នៅផ្សារបានលុង ខេត្តរតនគិរី

កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ម្សិលមិញ មន្ត្រីសាខា ក.ប.ប. ខេត្តរតនគិរី ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារ នៅផ្សារបានលុង ខេត្តរតនគិរី។ 

គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញ ធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។ 

* ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ១០០.២០គីឡូក្រាម មានដូចជា៖-ទឹកក្រូចដបចំនួន ២៧៩ដប ស្មើនឹង ៩១គីឡូក្រាម

-សូដាកំប៉ុងចំនួន ១៦កំប៉ុង ស្មើនឹង ៤.៥០គីឡូក្រាម

-ទឹកម្ទេស ៣ដប ស្មើនឹង ២.២០គីឡូក្រាម

-មីកញ្ចប់ ចំនួន ១៦កញ្ចប់ ស្មើនឹង ២.៥០គីឡូក្រាម

បន្ទាប់មក មន្ត្រីសាខា ក.ប.ប. ខេត្តរតនគិរី បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។ 

ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕





0 Reviews:

Post a Comment