Tuesday, January 12, 2021

ស្ថានទូត​កម្ពុជាអំពាវនាវ​ដល់ពលរដ្ឋខ្មែរដែលកំពុងស្នាក់​នៅ និងធ្វើការ​នៅប្រទេស​ម៉ាឡេស៊ីប្រកាន់ខ្ជាប់អនាម័យ និង​មិន​ត្រូវ​ធ្វើដំណើរ​ទៅ​កាន់កន្លែងហាមឃាត់

 

.ស្ថានទូត​កម្ពុជា ប្រចាំប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃម្សិលមិញនេះ បានធ្វើ​ការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរទាំងអស់ដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅប្រទេសម៉ាឡេស៊ីទាំងអស់ សូម​ប្រកាន់ខ្ជាប់ការថែរក្សា​អនាម័យ​ផ្ទាល់ខ្លួន និងមិន​ត្រូវ​ធ្វើដំណើរ​ទៅកាន់ទីកន្លែងដែលអាជ្ញាធរ​ប្រទេស​នេះហាមឃាត់នោះឡើយ។

ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ​២០២១ បានប្រកាស​ដាក់ប្រទេស​ក្នុង​ភាពអាសន្ន រហូត​ទៅ​ដល់​ថ្ងៃទី០១ ខែសីហា ឆ្នាំ​២០២១ ហើយ​ក្នុង​នោះ​មាន​រដ្ឋ និង​ទីក្រុង​ចំនួន ៨ ត្រូវ​បាន​រឹតបន្តឹងការធ្វើដំណើរ ដើម្បីទប់ស្កាត់​ការ​រីករាលដាល នៃជំងឺកូវីដ​១៩​ដែលកំពុងឆ្លង​ក្នុង​កម្រិត​ខ្ពស់​នៅប្រទេស​នេះ។។




0 Reviews:

Post a Comment