បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មានមនុស្សចំនួន២នាក់ បានស្លាប់ក្នុងហេតុការណ៍អគ្គិភ័យឆេះឃ្លាំងស្ដុបទំនិញក្រុមហ៊ុន ឡុងភឿង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។
ឃ្លាំងស្ដុបទំនិញក្រុមហ៊ុន ឡុងភឿង ស្ថិតនៅចំណុចដីឡូលេខ៥ ផ្លូវ៣៥៨ ក្រុម៣០ ភូមិ៤ ស្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីវេលាម៉ោងប្រមាណ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ដោយបន្តឆេះរហូតដល់ព្រឹកនៅមិនទាន់អាចពន្លត់បានទាំងស្រុង។
តាមការបញ្ជាក់ពីម្ចាស់ទីតាំងឃ្លាំងនោះថា ឃ្លាំងនោះគឺមានស្ដុបថង់ផ្លាស្ទិច, គ្រឿងជ័រ និងសម្ភារមួយចំនួនធំ ហើយចំពោះមូលហេតុនោះ គេនៅមិនទាន់ដឹងនៅឡើយទេ។
បើតាមប្រភពព័ត៌ពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុនោះថា មុនពេលកើតហេតុ ពួកគាត់បានលឺសំលេងផ្ទុះចេញពីឃ្លាំងខាងលើ ហើយស្រាប់តែមានផ្សែងនិងអណ្ដាតភ្លើងឆេះ សន្ធោសន្ធៅឡើងផ្អើលដល់ ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យគ្រប់អង្គភាពចេញអន្តរាគមន៍បាញ់ពន្លត់ តែភ្លើងនៅតែបន្តឆេះរាល ដាលទៅដល់ប្រជាពលរដ្ឋដែលនៅជាប់នោះថែមទៀតផង៕
0 Reviews:
Post a Comment