Friday, January 8, 2021

ប៉ូលិសស្នងការខេត្តរតនគិរី ​រំលោភ​ក្មេងស្រីអាយុ១៣ឆ្នាំ,​ ស្នងការថា កំពុងរង់ចាំការសម្រេចពីអយ្យការ

 


មន្រ្តីនគរបាល នៃស្នងការនគរបាល​ខេត្តរតនគិរី​ម្នាក់ ត្រូវ​បាន​ក្មេង​ស្រី​អាយុ​១៣ឆ្នាំ ប្តឹងថា បាន​ល្បួង​នាង​យកទៅ​រំលោភ ហើយ​ពេលនេះ ជនសង្ស័យ​កំពុងព្យាយាមធ្វើការសម្របសម្រួល តែ​គេ​រំពឹងថា តុលាការ​នឹង​មិន​លើក​លែង​មន្រ្តី​អនុវត្ត​ច្បាប់ ហើយ​អង្គុយ​លើ​ច្បាប់នោះទេ។

បើយោងតាមពាក្យបណ្តឹង របស់ក្មេងរងគ្រោះ ឈ្មោះ ម.ល កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០បានរាបរាប់ថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាប្រហែលម៉ោង ៨និង ៣០នាទីយប់ ឈ្មោះ មេសា ជាមេប៉ុស្តិ៍នគរបាលភូមិភិៈ បានទូរស័ព្ទបបួលនាងទៅញាំអីនៅហាងម្លិៈ៧៧ ហើយខ្លួន និងម្តាយមីងក៏បានទៅជាមួយគ្នាផងដែរ ដោយមីង នឹងក្មួយបានជិៈម៉ូតូឌុបគ្នាទៅហាងម្លិៈ៧៧ដែលជាកន្លែងណាត់ជួប។ បន្ទាប់ពីហូបរួចលុះដល់ម៉ោងប្រហែលជាម៉ោង៩និង៣០នាទីយប់ ឈ្មោះ មេសា ក៏ហៅនាងឡើងជិះរថយន្តរបស់ខ្លួនដោយបបួលថាទៅហូបបង្អែម ប៉ុន្តែឈ្មោះ មេសា បែជាដឹកក្មេងស្រីរងគ្រោះ ទៅ កាន់ផ្ទះសំណាក់មួយកន្លែងនៅក្នុងក្រុងបានលុងហើយធ្វើសកម្មភាពលួងលោមដើម្បីរួមភេទរហូតបានសម្រេចតែម្តង។


ចំពោះ​ករណីនេះ ស្នងការដ្ឋាននគរបាល​ខេត្តរតនគិរី បាន​បញ្ជាក់ថា ក្រោយពីទទួលបានពាក្យ​បណ្តឹង​នោះ នៅ​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ​២០២០ ជំនាញបានធ្វើរបាយការណ៍ស្នើសុំបើកកាស្រាវជ្រាវស៊ើបអង្កេតទៅអយ្យការអមសាលាដំបូងខេត្ត ហើយ​នៅ​ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ សម្រាប់​តែ​អាណាព្យាបាលបាននាំជនរងគ្រោះ មកដកពាក្យបណ្តឹង ដោយបញ្ជាក់អំពីមូលហេតុថា ពួកគេស្រលាញ់គ្នាដោយមានការព្រមព្រៀង។

យ៉ាងណាក៏ដោយ ផ្អែកតាមការបង្គាប់ពីតំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរីកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានបញ្ជូនសំណុំឯកសារពាក់ព័ន្ធករណីនេះទៅអយ្យាការអមសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវីធីបន្ត។

តាម​ប្រភពខ្លះ​បាន​និយាយថា ករណីនេះ មាន​មន្រ្តីថ្នាក់គ្រាន់បើម្នាក់​កំពុង​តែធ្វើ​ការ​សម្របសម្រួលក្រៅប្រព័ន្ធតុលាការ ហើយ​គេ​រំពឹងថា តុលាការ​ខេត្ត​រតនគិរី នឹង​អនុវត្ត​រឿង​ក្តី​នេះ​ឲ្យ​មាន​ប្រសិទ្ធិភាព​ ព្រោះថា នេះ​គឺជា​ករណី​រំលោភ​ក្មេង​ស្រីអាយុ​ក្រោម​១៥ឆ្នាំ ដែលច្បាប់មិនអាចលើកលែងបាន ហើយ​ម្យ៉ាង​អ្នក​ប្រព្រឹត្ត​គឺជា​មន្រ្តី​អ្នក​កាន់ច្បាប់​ថែមទៀត​ផង៕



0 Reviews:

Post a Comment