តាមប្រកាសរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះបានបញ្ជាក់ថា គេបានរកឃើញពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃម្នាក់ទៀត មានវិជ្ជមានកូវីដ១៩ ដោយគិតមកទល់ពេលនេះ ពលករខ្មែរត្រឡប់មកពីថៃចំនួន ២៧នាក់ហើយ ត្រូវរកឃើញថាមានវិជ្ជមានកូវីដ១៩។
ពលករខ្មែរដែលទើបរកឃើញថ្មីនេះ គឺជាស្រ្តី អាយុ២៨ឆ្នាំ ស្នាក់នៅភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២១។
ជាមួយគ្នានៅថ្ងៃនេះ ក្រសួងសុខាភិបាល ក៏បានប្រកាសពីករណីជាសះស្បើយចំនួន ៣នាក់ផងដែរ ក្នុងនោះ ២នាក់គឺជាពលករមកពីថៃ រស់នៅស្រុកកំរៀង និងម្នាក់ទៀត គឺជាភរិយាអគ្គនាយកពន្ធនាគារ ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២៨វិច្ឆិកា រស់នៅបុរីប៉េងហួរ ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ
0 Reviews:
Post a Comment