Thursday, January 7, 2021

ស្រ្តីពលករខ្មែរទើបត្រឡប់​មក​ពី​ប្រទេសថៃម្នាក់ទៀត ត្រូវ​រកឃើញ​វិជ្ជមានកូវីដ​១៩​ ---

 


តាម​ប្រកាស​របស់ក្រសួងសុខាភិបាល​កម្ពុជានៅព្រឹកថ្ងៃទី៨ មករា នេះ បាន​បញ្ជាក់ថា ស្រ្តីម្នាក់ដែល​ជាពលករខ្មែរ ត្រូ​វរកឃើញ​វិជ្ជមានកូវីដ-១៩ បន្ទាប់បានត្រលប់ពីប្រទេសថៃមកដល់កម្ពុជាវិញ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១កន្លងទៅ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៨ មករា ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣៨៦នាក់ (ស្រី១០៥នាក់) អ្នកព្យាបាលជាសះស្បើយចំនួន ៣៦២នាក់(ស្រី ៨៦នាក់)។

ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ២៤នាក់ (ស្រី២០នាក់) ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន​ ០១នាក់(ស្រី ០១នាក់) មជ្ឈមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ០០នាក់ (ស្រី០០នាក់) មន្ទីរពេទ្យបង្អែក​ បាត់ដំបង ចំនួន ០៦នាក់ (ស្រី ០៦នាក់) មន្ទីរពេទ្យបង្អែក​ ខេត្តប៉ៃលិន ចំនួន ១៣នាក់ (ស្រី១១នាក់) មន្ទីរពេទ្យបង្អែក​ ខេត្តបន្ទាយមានជ័យ ចំនួន ០២នាក់ (ស្រី ០១នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ០២នាក់ (ស្រី០១នាក់)៕








0 Reviews:

Post a Comment