បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ភោជនីយដ្ឋានមួយកន្លែងស្ថិតនៅតំបន់បឹងកក់ មានយីហោ «អឹមហ្វាយ M5» ត្រូវបានគេលួចបង្កប់លេងល្បែងស៊ីសងយ៉ាងអាណាធិបតេយ្យ ដោយអ្នកចូលលេងទៀតសោត សុទ្ធសឹងតែមន្រ្តីប៉ូលិសថ្នាក់ធំ។
ប្រភេទល្បែងដែលបានបើកលេងនៅទីនោះ ត្រូវគេបញ្ជាក់ថា មានដូចជា វ៉ៃលាស់ស្កា១ផុក៤លានរៀល, លេងអុងឌូ ១ទឹក២ម៉ឺនរៀល។
ចំណែកអ្នកបើកល្បែងនេះ ត្រូវគេបញ្ជាក់ថា មានឈ្មោះ ទី ដោយឈ្មោះនេះបានជួលបន្ទប់នៅក្នុងភោជនីយដ្ឋានធ្វើជាកន្លែងបនល្បែងស៊ីសង។ ក្នុងនោះ គេហ៊ានទាំងអះអាងប្រាប់ក្រុមអ្នកដែលចង់លេងមិនត្រូវខ្លាចរអាចំពោះការបង្ក្រាបនោះទេ។ ខណៈអ្នកលេងជាសមត្ថកិច្ចទាំងអស់ ហើយខ្លួនក៏បានចាត់ចែងបង់ឲ្យអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានរួចអស់ហើយ។
យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងបញ្ហានេះ យើងមិនអាចស្វែងរកការបំភ្លឺណាមួយពីលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញបានទេ។
ដោយឡែក លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានថ្លែងថា លោកនឹងឲ្យមន្ត្រីចុះទៅពិនិត្យ ហើយបើឃើញថា មានបទល្មើសលេងល្បែងស៊ីសងទាំងនោះមែន លោកនឹងមានវិធានការបង្រ្កាប៕
0 Reviews:
Post a Comment