តាមសេចក្ដីជូនដំណឹងរបស់ក្រុមព្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា នៅចុងឆ្នាំ២០២០នេះ ខ្លួនបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន ២ ដែលមានទុនវិនិយោគសរុបប្រមាណ ៦.៤ លានដុល្លារអាមេរិក និងបានបង្កើតឱកាសការងារជិត ៣ ពាន់កន្លែងផងដែរ។
គម្រោងរបស់ក្រុមហ៊ុនខាងនេះរួមមាន៖
១- ក្រុមហ៊ុន “NS INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៤លានដុល្លារអាមេរិក និងបានបង្កើតការងារបានចំនួន ១៣៦កន្លែង។
២- ក្រុមហ៊ុន “LONSO (CAMBODIA) GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិខ្នាចខាងត្បូង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,៤៣៥កន្លែង៕
0 Reviews:
Post a Comment