Wednesday, December 23, 2020

កូវីដ១៩៖ ថ្ងៃនេះ កម្ពុជាបន្ត​គ្មាន​ករណីឆ្លងថ្មី និង​ជា​សះស្បើយ​ចំនួន២នាក់


តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​នៅព្រឹក​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ​២០២០នេះ​​បាន​បញ្ជាក់ថា នៅ​ថ្ងៃនេះ​កម្ពុជា​បន្ត​គ្មាន​អ្នក​ឆ្លងវីរុស​កូវីដ​១៩ថ្មី​ទេ ហើយ​មាន​មនុស្ស​ចំនួន​២នាក់​បាន​ជា​សះស្បើយ​ពី​ជំងឺផ្លូវដង្ហើម​ធ្ងន់ធ្ងរមួយ​នេះ។

មនុស្សទាំង២នាក់នោះ ម្នាក់​ជាអ្នក​ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨វិច្ឆិកា ស្នាក់នៅ​សង្កាត់​និរោធ ខណ្ឌច្បារអំពៅ​រាជធានីភ្នំពេញ ធ្វើ​ការ​នៅ​ក្រសួងមហាផ្ទៃ, និង​ម្នាក់ទៀត​ជា​អ្នក​ដំណើរមកពីប្រទេសចិន​​ ស្នាក់​នៅ​សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ៕




0 Reviews:

Post a Comment