Wednesday, December 16, 2020

ទីតាំងបញ្ជល់មាន់ជ្រកក្រោមស្លាកកាស៊ីណូនៅស្រុកភ្នំព្រឹក កំពុងបើកលេងយ៉ាងគគ្រឹគគ្រេង

 



ទោះបីជាគេដឹងថា រាជរដ្ឋាភិបាលកំពុងមានវិធានការក្នុងការទប់ស្កាត់នៃការីករាលដាលជំងឺកូវីត១៩ក្តី  ក៏ទីតាំងកាស៊ីណូមួយ កន្លែងស្ថិតនៅចំណុចច្រកអូររំដួល ភូមិ អូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក កំពុងបើកលេងបញ្ជល់មាន់យ៉ាងគគ្រឹកគគ្រេង ដោយបំពានទៅនិងវិធានការរបស់ក្រសួងសុខាភិបាលក្នុងការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីត១៩។


បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅស្រុកភ្នំព្រឹកខេត្តបាត់ដំបងបានឲ្យដឹងថាទីតាំង បញ្ជល់មាន់ជ្រកក្រោមស្លាកកាស៊ីណូខាងលើនេះមានបុរសម្នាក់ឈ្មោះ ស ជាអ្នកចាត់ចែងសម្របសម្រួលជាមួយសមត្ថកិច្ចពាក់ព័ន្ធគ្រប់ផ្នែកទើបអាចបើកលេងបានដោយរលូនបែបនេះទោះបី គេដឹងថាច្បាប់បើកកាស៊ីណូ ហាមដាច់ខាតមិនឲ្យជនជាតិខ្មែរចូលលេងក៏ដោយជាង នេះស្របពេលដែលជំងឺកូវីត១៩បាននិងកំពុងរាតត្បាតជាលក្ខណៈសកលចំណែកប្រទេស កម្ពុជា យើងក៏បាននិងកំពុងរីករាលដាលចូលក្នុងសហគមន៍ផងដែរហើយក្រសួង សុខាភិបាល បានដាក់ចេញនូវវិធានការបន្ទាន់មួយចំនួន ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺ ដ៏កាចសាហាវ នេះ ប៉ុន្តែម្ចាស់ទីតាំងបញ្ជល់មាន់ជ្រកក្រោយស្លាកកាស៊ីណូនេះហាក់បីដូចជាមិនខ្វល់ទាល់តែសោះ។

ប្រភពបន្ថែមថា ទីតាំងបញ្ជល់មាន់ខាងលើនេះបើកលេងមួយសប្តាហ៍៦ថ្ងៃ ពោលគឺផ្អាកតែថ្ងៃ  ព្រហស្បតិ៍ប៉ុណ្ណោះ ដោយភ្នាល់ដាល់លុយចាញ់ឈ្នះរាប់លានរៀនក្នុងមួយគូៗ ទន្ទឹមនិង នេះដែរ បើតាមប្រភពពីអ្នកដែលធ្លាប់ចូលទៅលេងជល់មាន់ក្នុងនោះបានប្រាប់ថាទីតាំងនេះគេ ជល់ទាំងមាន់ស្មង និងមាន់ផ្លែ តខ្នាយហើយមានជល់ជាលក្ខណៈយកពានរង្វាន់ថែមទៀត។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រុមអ្នកញៀននិងល្បែងបញ្ជល់មាន់ដែលទៅលេងទៅក្នុងកាស៊ីណូខាងលើនេះរួមមានទៅពីតាមបណ្តាខេត្តនានាដូចជា រាជធានីភ្នំពេញ ខេត្តបន្ទាយមាន ជ័យ ពោធិសាត់  កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ សៀមរាប និងឧត្តរមានជ័យ ជាដើម។


ពាក់ព័ន្ធទៅនិងល្បែងបញ្ជល់មាន់ជ្រកក្រោមស្លាកកាស៊ីណូដែលបើកលេងដោយចំហបែបនេះក៏ មានមតិជាច្រើនបានលើកឡើងជាចម្ងល់ថា តាមច្បាប់កាស៊ីណូហាមដាច់ខាតមិនឲ្យជនជាតិខ្មែរចូលលេងនោះទេ ។ ម៉្យាងទៀតក្រសួងសុខាភិបាលបានដាក់ចេញនូវវិធានការឲ្យរក្សាគម្លាត  ក៏ដូចផ្អាកមិនឲ្យមានការជួបជុំដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីត១៩ ចុះហេតុអ្វីបានកាស៊ី  ណូខាងលើនេះអនុញ្ញាតឲ្យខ្មែរចូលលេងល្បែងដោយសេរី ហើយម៉្យាងទៀតហាក់មិនខ្វល់ពី វិធានការរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីត១៩ទាល់តែសោះ៕





0 Reviews:

Post a Comment