Wednesday, December 9, 2020

ថៃយកស្លាកដោះ​មីន​មក​បោះនៅ​ខាងជើង​ច្រកបឹងត្រកួន ប៉ូលិស​ព្រំដែន​កម្ពុជាទុកពេល២ថ្ងៃ​ឲ្យថៃដកចេញ ---

បើតាម​សេចក្តីប្រកាស​របស់​យោធភូមិភាគ​៥ បានឲ្យដឹង​ថា ក្រោយ​កិច្ចប្រជុំពិភាក្សាគ្នា​ដោះស្រាយ អំពី​សកម្មភាព​ដោះមីន​របស់​ភាគី​ថៃ ចន្លោះ​បង្គោល​សីមា​លេខ ៣២-៣៣ ស្ថិត​ក្នុងភូមិ​សាមគ្គី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​ ខ្លួន​បានទុកពេល​ឲ្យ​ភាគី​ថៃ​ចំនួន​២​ថ្ងៃ ក្នុងកា​រុះរើ​ស្លាក​សញ្ញា​ដោះមីន​ចេញពី​តំបន់​បង្គោល​ព្រំដែន​លេខ ៣២-៣៣ នា​ភូមិ​សាមគ្គី (​ខាងជើង​ច្រក​តំបន់​បឹង​ត្រកួន​)។​


​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន មេបញ្ជាការរង ទទួល​ជា​នាយសេនាធិការ​យោធភូមិភាគ​ទី​៥ នៅ​ស្នាក់ការ​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ច្រកព្រំដែន​តំបន់​បឹង​ត្រកួនបាន​ស្នើឱ្យ​ក្រុមការងារ​ទំនាក់ទំនង​កម្ពុជា​-​ថៃ ជូនដំណឹង​ដល់​ភាគី​ថៃ ឲ្យ​រុះរើ​ស្លាក​សញ្ញា​មីន ចេញ​ឲ្យ​អស់ ក្នុង​រយៈពេល​២​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃនេះ​ទៅ​។ បើ​រយៈពេល​២​ថ្ងៃ ភាគី​ថៃ មិន​ធ្វើ​ការរុះរើ​ស្លាក​សញ្ញា​ដោះមីន​ទេ កម្លាំង (​កម្ពុជា​) ឈរជើង​នៅ​ទីនោះ​នឹងធ្វើ​ការរុះរើ ។​ ហើយ​រាល់​​សកម្មភាព​ផ្សេងៗ​តាម​បណ្តោយ​ព្រំដែន សូមឱ្យ​ភាគី​ថៃ​ជូនដំណឹង​គ្នា​ទៅវិញទៅមក៕



0 Reviews:

Post a Comment