តាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធាណការ និងដឹកជញ្ជូន ចេញផ្សាយកាលពីថ្ងៃទី៩ ធ្នូ ម្សិលមិញបានឲ្យដឹងថា ស្ថានភាពអាកាសធាតុនៅខេត្តតំបន់ឆ្នេរប្រទេសកម្ពុជាកំពុងមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិ។
ជាមួយគ្នានេះ ក្រសួងក៏បានធ្វើការអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនតាមនាវា ម្ចាស់នាវា អ្នកបើកបរនាវា នាវិក និងបងប្អូនប្រជានេសាទទាំងអស់ ឲ្យបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដោយបំពាក់ឧបករណ៍សុវត្ថិភាពឲ្យបានគ្រប់គ្រាន់ទៅតាមចំនួនអ្នកដំណើរ ដែលមានដូចជា អាវពោង ពោងកង ពោងសង្រ្គោះ ខ្សែពួរ។ល។ និងត្រូវតាមដានលើបញ្ហាប្រែប្រួលអាកាសធាតុឲ្យបានគ្រប់គ្រាន់ ដោយមិនត្រូវចេញទៅឆ្ងាយពីច្រាំងនៅពេលមានរលកធំៗ និងមានអាកាសធាតុមិនល្អឡើយ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕
0 Reviews:
Post a Comment