Wednesday, December 16, 2020

ឆេះឃ្លាំងដាក់ឥវ៉ាន់ និងសម្ភារះក្នុងរីស៊តសុខសាន្ត នៅសង្កាត់កោះរ៉ុង

នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យបានឲ្យ​ដឹងថា កាលពីវេលាម៉ោង​ប្រមាណ៣ទៀបភ្លឺ ថ្ងៃពុធទី ទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ មានករណីអគ្គីភ័យបានឆាបឆេះឃ្លាំងដាក់ឥវ៉ាន់ និងសម្ភារះរីសតឈ្មោះ (សុខសាន្តរីស៊ត) ដែលមានទីតាំងស្ថិតនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ រហូត​ដល់​ម៉ោង​៧ព្រឹកទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន។ 

សម្ភារះរីស៊តដែលរងការខូច​ខាតទាំងស្រុងមានដូចជា៖

- ឡានឆែរឡែតចំនួន ០១ គ្រឿង

- ម៉ាសុីនអូប័រ២៥០សេសចំនួន ០២ គ្រឿង

- ម៉ាសុីនត្រជាក់ចំនួន ០៥ គ្រឿង

- ទូរទឹកកកតូច ០៤ គ្រឿង

- ម៉ាសុីនស្វាន ០២ គ្រឿង

- ខ្សែភ្លើង ដងហ្វា តុកៅអី កង្ហារនិងសម្ភារះមួយចំនួនផ្សេងៗទៀត ។

ចំពោះមូលហេតុ នៃការឆេះនេះ កម្លាំងជំនាញកំពុងបន្តធ្វើការស្រាវជ្រាវ៕




0 Reviews:

Post a Comment