Wednesday, December 16, 2020

ឆ្នាំ២០២០នេះ គ្រោះអគ្គិភ័យ​​កើតឡើង១១៧ករណី​នៅ​​ក្នុងរាជធានីភ្នំពេញ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​៦នាក់

 

នៅ​ក្នុង​ឆ្នាំ​២០២០នេះ រាជធានីភ្នំពេញ មានកើត​គ្រោះ​អគ្គិភ័យ​សរុប​ចំនួន ១១៧​លើក ដោយ​បណ្តាលឲ្យ​ស្លាប់​មនុស្ស​ចំនួន ០៦​នាក់ រងរបួស​១៤​នាក់ និង​រង​ខូច​ខាត់​បាត់បង់​ទ្រព្យសម្បត្តិ​ជាច្រើន​។​ នេះ​បើ​តាម​របាយការណ៍​របស់​ស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ។

សម្រាប់​មូលហេតុ​ដែល​កើត​មាន​គ្រោះអគ្គិភ័យ​នេះ ត្រូវ​បាន​បញ្ជាក់ថា ​បង្កឡើង​ដោយ​ការធ្វេសប្រហែស​២២​លើក​, ការឆ្លង​ចរន្តអគ្គិសនី ៨១​លើក​, ផ្ទុះ​ធុង​ហ្គាស​០៧​លើក​, ផ្សា​ដំបូល​ធ្លាក់​ផ្កាភ្លើង​០៣​លើក​, ប្រតិកម្ម​សារធាតុ​ឆេះ​ចំនួន​០៣​លើក​, និង​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​អគ្គិភ័យ​០១​លើក​។

បើធ្វើ​ការ​ប្រៀបធៀបវិញ ​គ្រោះ​អគ្គិភ័យ​នៅក្នុង​​ឆ្នាំ​២០២០នេះ មាន​ការ​កើន​ឡើង​២៥លើក ធៀប​នឹងឆ្នាំ​២០១៩ ដែល​បានកើតឡើង​ចំនួន ៩២​លើក​៕

0 Reviews:

Post a Comment