តាមការលើកឡើងរបស់ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd ដែលជាក្រុមហ៊ុនធ្វើការសាងសង់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបថ្មី បានបញ្ជាក់ថា មកទល់ពលេនេះគម្រោងសាងសង់សម្រេចបានចំនួន៣៥% ហើយ ដោយគម្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ក្រោយបើកការដ្ឋានកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។
បើតាមការលើកឡើងរបស់ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលបានដឹកនាំមន្ត្រីចុះត្រួតពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី កាលពីពេលថ្មីៗនេះថា អាកាសយានអន្តរជាតិថ្មីនេះ នឹងចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាខេត្តសៀមរាប សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ការបង្កើនការងារ និងប្រាក់ចំណូល ជូនប្រជាពលរដ្ឋ និងរួមចំណែកការអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបថ្មី មានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលកំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment(AIAI) ដែលជាការវិនិយោគដោយក្រុមហ៊ុនចិនក្នុងទឹកប្រាក់ចំនួន ៨៨០លានដុល្លារ នៅលើផ្ទៃដី១,៧០០ហិកតា៕
0 Reviews:
Post a Comment