Sunday, December 13, 2020

ជនជាតិចិនឡើងលើដំបូលកាស៊ីណូ នាគទិព្វ យកកន្ត្រៃ ចាក់កខ្លួនឯងសង្ស័យខូចចិត្តចាញ់ល្បែង

 

ន្ទាយមានជ័យ៖ ជនជាតិចិនម្នាក់យកកន្ត្រៃ ឡើងលើដំបូលកាស៊ីណូ នាគទិព្វ ចាក់កខ្លួនឯង សង្ស័យខូចចិត្តចាញ់ល្បែងបណ្តាលឲ្យមានរបួសហូរឈាមស្រោចខ្លួន និងធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី១៣ខែ ធ្នូ ឆ្នាំ ២០២០ ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត។


ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនជាតិចិនដែលយកកន្ត្រៃចុងស្រួច ចាក់កខ្លួន ហើយស្រែក ហាមមិនឲ្យប្រជាពលរដ្ឋ និងសមត្ថកិច្ចចូលជិតខ្លួននេះ មានអាយុប្រហែល៤០ឆ្នាំ ស្រែកយំទំនងដូចជាខូចចិត្តនិងអ្វីមួយ។ ប្រភពថា កន្លងទៅគេឃើញជនជាតិចិនម្នាក់នេះ ចូលកាស៊ីណូខាងលើ ជាមនុស្សញៀនល្បែង ដែលគេដាក់ការសង្ស័យថា អាចខូចចិត្តរឿងចាញ់ល្បែង ច្រើនជាងរឿងបែកថ្នាំញៀន ឬរឿងអ្វីផ្សេង។


ប្រភពបន្តថា បន្ទាប់ពីជនជាតិចិន បានធ្វើសកម្មភាពយកកន្ត្រៃចាក់កខ្លួនឯងឲ្យហូរឈាមពេញខ្លួនរួចមក ត្រូវបានជនជាតិចិនដូចគ្នាពីរទៅបីនាក់ បាននិយាយភាសាចិន លួងលោម ទើបសម្រេចចុះមក ត្រូវបានសមត្ថកិច្ចកងរាជអាវុធយកទៅព្យាបាលរុំរបួស និងសួរនាំ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំរកមូលហេតុ។

សមត្ថកិច្ចអាវុធហត្ថ នាំខ្លួនជនជាតិចិនដែលយកកន្ត្រៃចាក់កខ្លួនឯងនេះ អ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺ ពីមូលហេតុជាក់លាក់បានឡើយ ដោយខល ទៅអាកាន់ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុហត្ថក្រុងប៉ោយប៉ែត ចូលហើយ មិនព្រមចុចទទួល៕



0 Reviews:

Post a Comment